Header Ads

ស្តាប់ជនរងគ្រោះ !!! ប្រាប់ពីខ្សៃជីវិតជាទាសករ និងលិចទូកកណ្តាលសមុទ្រ ស្ទើរតែស្រក់ទឹកភ្នែក

កាលពីថ្ងៃម្សិលមិញនេះ AFP រាយការណ៍រឿងរ៉ាវជីវិតសុបិន្ដអាក្រក់របស់កម្លោះជនជាតិបង់ក្លាដេសដែលព្យាយាមធ្វើដំណើរចូលទៅស្វែងរកជីវិតថ្មីដែលល្អដូចជាទ្វីបអឺរ៉ុប ត្រូវបញ្ចប់ដោយប្រាប់ថា ក្រោយពីត្រូវវេទនាលក់ខ្លួនជាទាសករដល់ទៅ ៣លើក ហើយឃើញសាច់ញាតិលង់ទឹកស្លាប់ផ្ទាល់ភ្នែកទៀត ជារូបភាពស្រដៀងនឹងហេតុការណ៍ផ្សេងៗ ដែលទូកអ្នកភៀសខ្លួនលិចម្ដងហើយម្ដងទៀតក្នុងសមុទ្រឌីទែររ៉ាណេ ។

ខាលេត ហ៊តសេន យុវជនបង់ក្លាដេសដែលមានជោគជតាជីវិតស្រដៀងនិងជនជាតិរ៉ូហ៊ីនយ៉ាដែលព្យាយាមគេចពីសង្គ្រាម ការជិះជាន់ និងភាពលំបាកលំបិនចូលមកកាន់បង់ក្លាដេស តែគេខ្លួនឯងប្រឈមនិងបទពិសោធន៍ដែលគេចចេញពីបង់ក្លាដេសដើម្បីទៅដែនដីដែលមើលទៅស្រស់ស្អាតដូចជាអឺរ៉ុប។

ដោយសភាពរបស់បង់ក្លាដេស ដែលមិនមែនជាប្រទេសមានបានប្រកបដោយភាពមិនស្មើភាពគ្នា មានអ្នកជំនាញជាច្រើននាក់ដែលចេញមកដាស់តឿនពីបញ្ហារបស់ជនភៀសខ្លូន អាចធ្វើអោយមានភាពស្មុគស្មាញនៅក្នុងការចូលទៅដល់ធនធាន និងជម្រុញអោយបង់ក្លាដេសត្រូវចេញពីស្រុកកំណើតទៅស្វែងរកវាសនាថ្មី។
កម្លោះ ហ៊ត សេន វ័យ ១៨ឆ្នាំ ព្រមជាមួយនិង ហ្វារីត ដែលជាប្អូនជីដូនមួយ ធ្វើដំណើរពីស្រុកកំណើតទៅកាន់ប្រទេសលីបៀរ ដើម្បីរង់ចាំតចូលទៅប្រទេសអ៊ីតាលី ព្រមជាមួយក្ដីរំពឹងទុកថាចង់អោយអ្នកផ្ទះមានមោទនភាពចំពោះខ្លួនឯងដែលពិសោធន៍ខ្លួនឯងបាន ហើយនឹងជួយពុកម៉ែអោយផុតពីបញ្ហាប្រាក់បំណុល តែក្ដីសុបិន្ដនោះត្រូវរលាយបាត់ ហើយហ៊តសេនត្រូវបាត់បង់បងប្អូនជីដូនមួយនៅចំពោះមុខទៀត។
អ្នកកម្លោះរៀបរាប់ថា ខ្លួនជាមួយនិងហ្វារីតធ្វើដំណើរតាមទូកប្លាស្ទីកដ៏សែនណែនណាន់តាន់តាប់ មានមនុស្សប្រហែលជា ១០០នាក់ជាង ភាគច្រើនជាជនជាតិ អាហ្វ្រិក ហើយជាច្រើននាក់ទៀតមកពី ប៊ីនិបានន័រ ស្រុកកំណើតរបស់គេផ្ទាល់ ពេលទៅដល់កណ្ដាលសមុទ្រទូកបែកហើយចាប់ផ្ដើមលិចចុះទៅ មនុស្សដែលនៅលើទូកភ័យស្លន់ស្លោរហូតដល់មានយុវជនម្នាក់ទៀតត្រូវគេប្រជ្រៀតរហូតស្ទះខ្យល់ស្លាប់ មនុស្សជាច្រើនលោតទឹកគេច ឬរកធុងសាំងដែលបណ្ដែតទឹកទុកលើកោះតោងដើម្បីរួចជីវិត។
ហ៊តសេនប្រាប់ថា ក្រោយពីទូកលិច ក៏មានទូកមួយគ្រឿងទៀតមកពីចម្ងាយបើកមក ហ្វារីតព្យាយាមហែលទឹករកទូកមួយគ្រឿងនោះតែមិនសម្រេច ព្រោះអស់កម្លាំងមុនទៅដល់ ‘ ខ្ញុំឃើញរូបរាងដែលគ្មានវិញ្ញាណរបស់ហ្វារីតអណ្ដែតទឹក ’ ហ៊តសេនពោល ។ ក្រោយពីនោះហ៊តសេនត្រូវនាំខ្លួនឡើងពីសមុទ្រដោយក្រុមជនជាតិលីបៀរ ហើយធ្លាក់ជាទាសករសំណង់នៅលីបៀរយូរជាង ៣ឆ្នាំ ។
រហូតដល់ពុកដែលឈឺជំងឺស្ទះសរសៃឈាមពិការមួយចំហៀងខ្លួន ត្រូវយកលុយចំនួយ ១២០០០ ដុល្លារ ពីការខ្ចីគេ និងលក់មរតកដើម្បីលោះខ្លួនរបស់ហ៊តសេនត្រឡប់ទៅផ្ទះ ក្រោយពីត្រូវលក់ជាទាសកររបស់ក្រុមជួញដូរមនុស្សដល់ទៅ ៣លើក។ លោក ចាឡាន់ អ៊ុតឌីន អ្នកជំនាញផ្នែកអ្នកចូលស្រុកបញ្ជាក់ថា ក្រុមជួញដូរមនុស្សតែងតែប្រើទិន្នន័យបោកប្រាស់ថា មានមនុស្សចូលទៅអឺរ៉ុបហើយទទួលបានជោគជ័យរកការងារបាន ធ្វើអោយមនុស្សជាច្រើនលង់ជឿហើយនៅទីបំផុតក្រុមមនុស្សទាំងអស់នោះក៏ក្លាយជាទាសកររបស់គេ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments