Header Ads

អាណិតនាងខ្លាំងណាស់ !!! ស្ត្រីមានផ្ទៃពោះម្នាក់បានបញ្ចប់ជីវិតរបស់នាង ក្រោយពេលដែលគ្រួសារបដិសេធ មិនឱ្យនាងសម្រាលកូន ដោយ…….

គ្រួសារមួយបានក្លាយជាកន្លែង ប្រមូលផ្តុំនូវការទាក់ទាញចំណាប់អារម្មណ៍ក្នុងប្រទេសចិន ក្រោយពេលដែល ពួកគេបានបដិសេធមិនឱ្យកូនស្រីខ្លួនសម្រាលកូនដោយធ្វើការវះកាត់។

ខេត្ត SHANXI ប្រទេសចិន, ប្រជាជនមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះរឿងរ៉ាវដែលស្ត្រីមាន ផ្ទៃពោះម្នាក់ បាន បញ្ចប់ជីវិតខ្លូនឯងកាលពីថ្ងៃព្រហស្បតិ៍មុន ក្រោយពេលដែលគ្រួសារនាងបញ្ជាក់ដដែលៗថា នឹងបដិសេធមិនឱ្យនាងសម្រាលកូនដោយការវះកាត់ឡើយបើទោះបីជានាងរងការឈឺចាប់ប៉ុណ្ណាក៏ដោយ។

នៅពេលដែលវេជ្ជបណ្ឌិតធ្វើការពិនិត្យស្ត្រីដែលមានវ័យ២៦ឆ្នាំមានឈ្មោះហៅក្រៅថា Ma នាងបានមាន ផ្ទៃពោះលើសពី ៤១សប្តាហ៍ទៅហើយ។ពួកគេបានរកឃើញថា ក្បាលរបស់គក៌មានទំហំធំខ្លាំងណាស់ មានន័យថា វាពិតជាគ្រោះថ្នាក់មែនទែន ប្រសិនបើនៅតែបណ្តោយឱ្យនាងសម្រាលកូនតាមបែបធម្មជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ពត៌មានរបស់ China Business របស់ប្រទេសចិន។វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Yulin បានណែនាំទៅកាន់អ្នកស្រី Ma ព្រមទាំងគ្រួសាររបស់នាងថា នាងគួរតែ ធ្វើការវះកាត់ ប៉ុន្តែគ្រួសារ របស់អ្នកស្រី Ma នៅតែប្រកែកទទូចឱ្យនាងសម្រាលកូនតាមបែបធម្មជាតិ។

នៅក្នុងប្រទេសចិន មានការវះកាត់មួយចំនួនអាចធ្វើទៅបានលុះត្រាតែមានការអនុញ្ញាតពីគ្រួសាររបស់អ្នក ជម្ងឺ ដោយសារតែបែបនេះហើយទើបវេជ្ជបណ្ឌិតព្យាយាមបញ្ចុះបញ្ចូលគ្រួសាររបស់អ្នកស្រី Ma ម្តងហើយ ម្តងទៀតថា នាងមិនអាចសម្រាលកូនតាមបែបធម្មជាតិបានឡើយ។ ប៉ុន្តែចម្លើយគឺ ទេ ទេ ទេ ពួកគេចង់ធ្វើ តាមរបៀបពួកគេ។

សូម្បីតែអ្នកស្រី Ma ក៏ព្យាយាមអង្វរកគ្រួសាររបស់ខ្លូនឯងដែរថា ឱ្យអនុញ្ញាតចំពោះរឿងនេះ។ បើទោះបីជា នាងធ្លាប់មានការឈឺចាប់នៅពេលដែលនាងពពោះកូននេះក៏ដោយ ក៏គ្រួសារនាងនៅតែបដិសេធចំពោះការ អង្វរកនេះ។ ដោយសារការខ្វល់ខ្វាយក្នុងចិត្តជាខ្លាំង និងការឈឺចាប់ជាទម្ងន់ អ្នកស្រី Ma ក្រោយមកត្រូវបាន គេរាយការណ៍ថា បានលោតចុះពីមន្ទីរពេទ្យជាន់ទី៥ ហើយនាង និងកូនដែលមិនទាន់កើតរបស់នាងបាន ស្លាប់។

សមត្ថកិច្ចរបស់ប្រទេសចិនបានសម្រេចថា ករណីនេះជាការធ្វើអត្តឃាតខ្លួនឯង។ ព្រឹត្តការណ៍នេះបានធ្វើឱ្យមានចលាចលនៅក្នុងបណ្តាញទាក់ទងតាម Online របស់ប្រទេសចិន ជាមួយនិង ការលើកឡើងជាសំណួរយ៉ាងច្រើនជុំវិញការសម្រេចចិត្តរបស់គ្រួសារនោះ។

ប៉ុន្តែតាំងពីមានការលេច ឮពត៌មាននេះមក គ្រួសាររបស់អ្នកស្រី Ma បានបដិសេធរាល់ការចោទប្រកាន់ទៅលើពួកគេ ដោយប្តីរបស់ អ្នកស្រី Ma បានលើកឡើងថា ក្រោយមកគាត់ក៏យល់ព្រមប្រពន្ធគាត់ធ្វើការវះកាត់ដែរ ប៉ុន្តេខាងមន្ទីរពេទ្យ បានឱ្យដឹងថា បើតាមពួកគេដឹង គ្មាននរណាម្នាក់ពីគ្រួសាររបស់អ្នកស្រី Ma ផ្តល់ការអនុញ្ញាតឡើយ។

ក្រោយមកមន្ទីរពេទ្យក៏បញ្ចេញនូវវីដេអូដែលតាមដានព្រឹត្តការណ៍នេះ ហើយវាបានបង្ហាញថា អ្នកស្រី Ma លុតជង្គង់ចុះ ហើយសុំអង្វរឱ្យគ្រួសាររបស់នាងផ្តល់ការអនុញ្ញាត។ ប៉ុន្តែជាការឆ្លើយតប គ្រួសាររបស់នាងបែរ ជាលើកឡើងថា Ma មិនបានសុំអង្វរឡើយ គឺនាងលុតជង្គង់ចុះ ដោយសារតែនាងឈឺចាប់ពេកប៉ុណ្ណោះ ហើយនៅទីបំផុតពួកគេក៏បានផ្តល់នូវអ្វីដែលនាងចង់បាន។

ខណៈពេលដែលវាគ្មានភាពប្រាកដប្រជាថា ខាងណាជាអ្នកនិយាយការពិតនោះ អ្នកបញ្ចេញមតិជនជាតិចិន ជាច្រើននាក់ជឿថា គ្រួសាររបស់អ្នកស្រី Ma កំពុងនិយាយកុហក។ ពួកគេជឿថា គ្រួសាររបស់អ្នកស្រី Ma គ្រាន់តែព្យាយាមការពារខ្លួនឯងប៉ុណ្ណោះ ហើយពួកគេក៏ប្រហែលជាកំពុងព្យាយាមទាមទារប្រាក់សំណង ពីខាងមន្ទីរពេទ្យផង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments