Header Ads

ពេទ្យចេះតែឆ្ងល់ !!! ស្អីគេនៅក្នុងពោះក្មេងប្រុស អាយុ ១៦ខែ ដល់ពេលឆ្លុះអេកូមើល ស្រាប់តែជួបរឿងនឹកស្មានមិនដល់….

វេបសាយពត៌មាន មីរឺ បានរាយការណ៍ថា ក្មេងប្រុសឈ្មោះ កួរហុងប៉ូ អាយុ ១៦ខែ នៅក្រុង ឆាងឈុន រដ្ឋ ជីលីន ប្រទេសចិន បានដណ្ដើមកន្ត្រៃកាត់ក្រចកពីដៃម្ដាយហើយលេបចូលទៅក្នុងពោះ ធ្វើអោយឪពុកម្ដាយស្លន់ស្លោប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

លោក ភានប៉េង ពេទ្យដែលធ្វើការជួយសង្គ្រោះបានធ្វើការស្កេនដងខ្លួនរបស់ក្មេង កួរ ហុងប៉ូ ហើយឃើញថា កន្ត្រៃកាត់ក្រចកស្ថិតនៅក្នុងក្រពះអាហារ លោកបានផ្ដល់សម្ភាសន៍ថា “ ជាទូទៅហើយ វាត្រូវប្រើពេល ៤ទៅ ៦ម៉ោង ក្នុងការដែលអ្វីដែលអ្នកញ៉ាំចូលទៅនឹងហូរឆ្លងកាត់ក្រពះអាហារនិងពោះវៀនតូច ដោយឪពុកម្ដាយមួយគូនេះបាននាំកូនមកដល់មន្ទីរពេទ្យក្នុងរយៈពេល ៣០នាទី ទើបខាងយើងដឹងថាកន្ត្រៃកាត់ក្រចកធ្លាក់ចូលក្នុងក្រពះអាហរ “

លោកក៏ចាប់ផ្ដើមយកកន្ត្រៃកាត់ក្រចកចេញពីពោះរបស់ កួរហុងប៉ូ ដោយប្រើពេលប្រហែលជា ២៥នាទី ក្រោយមកក្មេងប្រុសអាចត្រឡប់ទៅផ្ទះបាន ដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យបន្តឡើយ ដោយខាងក្រុមពេទ្យបានប្រាប់ថា បើក្មេងប្រុសម្នាក់នេះមកដល់មន្ទីរពេទ្យយឺតជាងនេះ កន្ត្រៃកាត់ក្រចកនឹងអាចបង្កអោយមានរបួសនៅក្នុងពោះវៀនតូច ដែលអាចមានគ្រោះថ្នាក់ដល់ជីវិត ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments