Header Ads

ម្តាយចេះតែឆ្ងល់ !!! បាត់កូន ៣នាក់ទៅណា មិនឃើញយកស្វាយមកអោយ ដល់ពេលទៅមើលស្រះទឹក ស្រាប់តែទន់ជង្គង់ស្រិប…

ប៉ូលីសផ្នែកស៊ើបអង្កេតប៉ុស្តិ វ៉ាត់ថៈណាណៈខន ខេត្ត ស្រះកែវ បានទទួលបណ្ដឹងពីហេតុការណ៍ម៉ូតូកង់បីសណ្ដោងធ្លាក់ចូលស្រះទឹកមាត់ផ្លូវ មានក្មេង ៣នាក់លង់ទឹកស្លាប់នៅ បានខ្លងស ក្រុម ៨ ឃុំ ផាក់ខាក់ ស្រុក វ៉ាត់ថៈណាណៈខន ទើបចុះទៅត្រួតពិនិត្យព្រមជាមួយអង្គភាពជួយសង្គ្រោះ ។

នៅកន្លែងកើតហេតុប្រទះឃើញក្រុមគ្រួសារនិងអ្នកស្រុកជួយគ្នាយកសាកសពក្មេងអាយុ ១៣ឆ្នាំ អាយុ ៧ ឆ្នាំ និងអាយុ ២ឆ្នាំ ឡើងពីទឹកហើយ ។ ដោយទាំង ៣នាក់ជាសាច់ញាតិបងប្អូនគ្នា ដោយមានបណ្ដារឪពុក ម្ដាយក្មេងនាំគ្នាយំស្រែកស្ទើរតែប្រេះទ្រូង អ្នកខ្លះធ្វើចិត្តមិនបានខ្យល់គ សាច់ញាតិផ្សេងទៀតត្រូវជួយគ្នាសង្គ្រោះបឋមអោយ ។

ចំណែកស្រះទឹកដែលនៅមាត់ផ្លូវនោះមានជម្រៅ ៦មែត្រ មានម៉ូតូកង់បីសណ្ដោងធ្លាក់ក្រឡាប់នៅក្នុងនោះ ព្រមជាមួយបាវដាក់ស្វាយដែលធ្លាក់នៅក្នុងនោះដែរ។តាមរយៈការស៊ើបអង្កេតបឋមបានអោយដឹងថា មុនកើតហេតុក្មេងដែលធំជាងគេបានជិះម៉ូតូកង់បីសណ្ដោងដោយមានប្អូនអាយុ ៧ឆ្នាំ និង ២ឆ្នាំ ចេញមកពីផ្ទះដើម្បីយកស្វាយដែលដាក់ក្នុងបាវទៅអោយសាច់ញាតិ ។

ពេលមកដល់ចំនុចកើតហេតុជាផ្លូវកោងហើយផ្លូវក្រហុគ ធ្វើអោយម៉ូតូបាត់បង់ជំហធ្លាក់ចុះទៅក្នុងស្រះទឹកមាត់ផ្លូវដែលម្ចាស់ដីជីកទុករហូតដល់លង់ទឹកស្លាប់ទាំងអស់ ។ ជាបឋមប៉ូលីសបានយកសាកសពទៅកាន់មន្ទីរធ្វើកោសលវិច័យ មុននឹងប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងស៊ើបអង្កេតដំណើរការតាមច្បាប់តទៅ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments