Header Ads

ទឹកមន្តមរណៈ !!! លោកសង្ឃមួយអង្គបានអោយទឹកមន្តទៅនារីម្នាក់ផឹក ក្រោយមកស្រាប់តែជួបរឿងនឹកស្មានមិនដល់

តាមរយៈករណី អ្នកនាង ស៊ុភ័ក្រ ឈើតចរហរ អាយុ ១៨ឆ្នាំ ត្រូវព្រះសង្ឃដែលស្នាក់បណ្ដោះអាសន្ននៅវត្តមួយក្នុងភូមិ ថាវឺ ក្រុម ១១ ឃុំ កោយ៉ាឌី ស្រុក កេងក្រ ខេត្ត ឆៃភូមិ អោយផឹកទឹកមន្តក្នុងបាត្រ រហូតដល់ប្រកាច់និងស្លាប់នៅវេលាក្រោយមក ។

ក្រោយមកព្រះសង្ឃខាងលើក៏រត់គេចចេញពីតំបន់នោះទៅ ។ ថ្មីៗនេះ តុលាការខេត្ត ខេត្ត ឆៃភូមិ បានអនុម័តដីកាច្បាប់ចាប់បុគ្គលទាំងព្រះសង្ឃនិងឃារវាសសរុប ៥នាក់ ។កាលពីថ្ងៃមុន ប៉ូលីសស៊ើបអង្កេតប៉ុស្តិ កេងក្រ ខេត្ត ឆៃភូមិ បានទទួលដំណឹងថា មានអ្នកនាំខ្លួនជនជាប់ចោទនិងកូនសិស្សលោកទាំង ៥ ចូលប្រគល់ខ្លួនអោយប៉ូលីស ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់លោកសង្ឃ អូភាត ស៊ីសៈង៉ា អាយុ ៤៣ឆ្នាំ ម្នាក់ក្នុងចំណោមជនជាប់ចោទ គ្មានការទាក់ទងមកប៉ូលីសដើម្បីប្រគល់ខ្លួនទេ ដោយមានអ្នកដែលចូលមកទទួលខ្លួនតែ ៤នាក់ប៉ុណ្ណោះដែលចូលមកប្រគល់ខ្លួនជាមួយមិត្តភក្ដិបង្ហាញភាពស្អាតស្អំចំពោះមុខប៉ូលីសស៊ើបអង្កេតនៅប៉ុស្តិប៉ូលីស ក្រេងក្រ ។

គ្រប់គ្នាអះអាងថា ក្រោយពីដឹងដំណឹងថាត្រូវតុលាការចេញដីការចាប់ខ្លួន ទើបចង់មកសុំទាមទារយុត្តិធម៌ចំពោះមុខប៉ូលីសនិងមហាជន អោយជួយផ្ដល់យុត្តិធម៌ផង ព្រោះអ្នកទាំង ៤នាក់ដែលចូលមកប្រគល់ខ្លួននោះ អះអាងថាគ្មានចំណែកពាក់ព័ន្ធក្នុងពិធីធ្វើទឹកមន្តណាមួយឡើយជាលោកសង្ឃអូផាតដែលកំពុងរត់គេចនោះ ។

តុលាការបានចេញដីការចាប់ខ្លួនសរុបទាំងអស់ ៥នាក់ ពីបទធ្វើទង្វើដោយប្រមាទ រហូតធ្វើអោយអ្នកដ៏ទៃស្លាប់ ដោយជនសង្ស័យទាំង ៤នាក់ ចូលមកប្រគល់ខ្លួនបង្ហាញភាពស្អាតស្អំចំពោះមុខប៉ូលីស ដោយទាំងអស់គ្នាបានបដិសេធនិងសុំធានាខ្លួននៅក្រៅឃុំម្នាក់ 400,000 បាត ដែលរឿងនេះកំពុងស្ថិតនៅក្នុងការពិចារណារបស់ប៉ូលីសស៊ើបអង្កេត ។

ក្រោយមកប៉ូលីសប៉ុស្តិ ក្រេងក្រ បានទទួលបណ្ដឹងពីមេបញ្ជារការថ្នាក់ខ្ពស់អោយនាំខ្លួនជនសង្ស័យទាំង ៤នាក់ ទៅស៊ើបអង្កេតលំអិតម្ដងទៀតនៅប៉ុសិ្តប៉ូលីសជាតិ មុននឹងមានការចេញសេចក្ដីថ្លែងការណ៍ពីករណីដែលកើតឡើងពីការិយាល័យប៉ូលីសជាតិ ។

ចំណែកលោកសង្ឃដែលនៅសល់ ១ ទៀត គឺព្រះអូផាត ខណៈពេលនេះនៅមិនទាន់ធ្វើដំណើរមកប្រគល់ខ្លួនចំពោះមុខប៉ូលីសនៅឡើយទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងប៉ូលីសនឹងពង្រាយកម្លាំងតាមដានចាប់ខ្លួនយកមកដំណើរក្ដីតាមច្បាប់អោយបានឆាប់ៗនេះ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments