Header Ads

ភ្ញាក់ផ្អើលណាស់ !!! បុរសម្នាក់គាស់កំប៉ុងភេសជ្ជៈម៉ាកល្បីផឹកនាពេលរាត្រី លុះព្រឹកឡើងក៏នឹកឃើញចង់វះកំប៉ុងមើល ស្រាប់តែ….

ទំព័រល្បី ViralHog បានបង្ហោះវីដេអូគួរអោយភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ដែលពេលមើលហើយសូមប្រាប់តែម្ដងថា មុននឹងសម្រេចចិត្តផឹកអ្វីត្រូវមើលអោយស្រួលសិន ។

ឃ្លីបវីដេអូនេះបានបង្ហាញអោយឃើញពីរូបភាពបុរសម្នាក់ កាន់ភេសជ្ជៈមួយកំបុងម៉ាកល្បី មុននឹងនិយាយថា “ យប់មិញខ្ញុំផឹក xxx ចូលទៅ អ្នកមើលចុះ វាមានកណ្ដុរនៅខាងក្នុងកំប៉ុងនេះ “ ។

មុនពេលគេប្រើកាំបិតកាត់កំប៉ុងពាក់កណ្ដាលមកមើល ធ្វើអោយអ្នកលេងអ៊ិនធើណែតឃើញព្រឺរោម ពេលដែលមានកណ្ដុរមួយក្បាលដេកងាប់នៅក្នុងកំប៉ុងនោះ ។

ក្រោយពីវីដេអូខាងលើកំពុងផ្សព្វផ្សាយទៅកាន់បណ្ដាញសង្គម ក៏មានអ្នកលេងអ៊ិនធើណែតចូលមកទស្សនាជាង ៥សែនដង ថែមទាំងបញ្ចេញមតិចំពោះវីដេអូនោះថា “ កណ្ដុរនេះមើលទៅគួរអោយខ្លាចណាស់ ប៉ាន់ស្មានថាវាប្រហែលជាចូលមកតាំងពីដំណាក់កាលនៃការផលិត ការចាត់ចែងដឹកជញ្ជូន រហូតមកដល់ហាងលក់ “

“ អូយស្លាប់ហើយ ក្រោយពីកណ្ដុរវាចូលមកក្នុងកំប៉ុង គិតហ្អ៎ថាវាមិននោមមិនជុះក្នុងនោះ ហើយអ្នកផឹកមិនដឹងក៏ផឹកវាចូលទៅ “ ក្រៅពីនេះវីដេអូនេះ ថែមទាំងក្លាយជាការវិភាគវែកញែករបស់អ្នកលេងអ៊ិនធើណែតពេញពិភពលោក អំពីចំណុចដែលកណ្ដុរចូលទៅក្នុងកំប៉ុង និងដំណាក់កាលផលិតមានជាច្រើន Comments “ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments