Header Ads

ពិតជារន្ធត់ណាស់ !! ម្ចាស់សួនសត្វម្នាក់ បិះអស់ជីវិតដោយសារសត្វចិញ្ចឹមរបស់ខ្លួន (វីដេអូ)

បរទេស៖ កាលសែត The Sun បានចុះផ្សាយពីករណីដ៏រន្ធត់មួយ ដោយបុរសម្នាក់ត្រូវបានសត្វតោមួយក្បាលត្របាក់ខាំ ដែលករណីនេះបានកើតឡើងនៅក្នុងសួនសត្វមួយកន្លែងនៅទីក្រុង Thabasimbee ប្រទេសអាហ្វ្រិកខាងត្បូង ។

ជនរងគ្រោះមានឈ្មោះ Milk Hord ជនជាតិអង់គ្លេស អាយុ ៦៧ឆ្នាំជាម្ចាស់សួនសត្វខាងលើ ។ មុនកើតហេតុ បុរសរងគ្រោះបានដើរទៅពិនិត្យមើលទីតាំងទ្រុងតោ ហើយស្រាប់តែសត្វតោឈ្មោលមួយក្បាល បានហក់មកត្របាក់ខាំតែម្ដង ។

បន្ទាប់មកក្រុមអជ្ញាធរនៅកន្លែងកើតហេតុ បានប្រើកាំភ្លើងបាញ់បង្អើលតោមួយក្បាលនោះ ហើយវាក៏រត់ចេញពីបុរសរងគ្រោះ ដោយបន្សល់ទុករបួសជាច្រើនកន្លែងនៅលើខ្លួនបុរសរងគ្រោះ ដោយរយះក ស្លាបប្រជៀវខាងឆ្វេង ហើយមកទល់ពេលនេះអាការៈរបស់លោកបានធូស្បើយហើយ ខណៈដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយឡែកសត្វតោមួយក្បាលនោះ ត្រូវបានអជ្ញាធរបាញ់សម្លាប់ចោលហើយ ព្រោះតែវាកាចសាហាវ អាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់ទៀត ។

តាមប្រវត្តិរបស់លោក Milk Hord គាត់បានទៅរស់នៅអាហ្វ្រិកខាងត្បូងតាំងពីឆ្នាំ ២០០៣ ដោយបានបង្កើតសួនសត្វខាងលើ រហូតមកដល់ឆ្នាំ ២០១៨ មានតោសរុប ១២ក្បាល ៕ សហការី KBN ប្រភព៖ khaosod

**** អានព័ត៌មានល្អៗ៖ ពិតជាមិនធម្មតាមែន!! ស្រីស្អាតម្នាក់ សុខចិត្តរងចាំគាត់ចេញពីគុក ដោយសារតែ… ****

នៅក្នុងករណីរបស់តារា ហ្វេសប៊ុក “ កេង ឡាយប្រាង ត្រូវបានតុលាការសម្រេចអោយជាប់គុករយះពេល ៦ឆ្នាំ៥ខែ និងពិន័យជាទឹកប្រាក់ ៥.៦ សែនបាត ។

ដោយសារតែចុងចោទព្រមសារភាព ទើបត្រូវបានបន្ថយទោសពាក់កណ្ដាល អោយនៅត្រឹមតែ ៣ឆ្នាំ៤ខែ និងពិន័យជាទឹកប្រាក់ ២.៨ សែនបាត ដោយមិនមានល័ក្ខខ័ណ្ឌ ។

រឿងក្ដីនេះគឺជាសំណុំរឿងចាស់ គឺរឿងដែល “ កេង ឡាយប្រាង ” លាក់ទុកម៉ាទឹកកកចំនួន ៥ក្រាម ក្នុងកន្លែងដេក ខណះពេលដែលត្រូវជាប់ឃុំក្នុងពន្ធនាគារ ខ្លងប្រេម កាលពីឆ្នាំ ២០០៨ ។

សាមីខ្លួនព្រមទាំងភរិយារូបស្រស់ក៏បានធ្វើដំណើរមកដេកចាំឡើងតុលាការតាំងពីយប់ ហើយថ្នីៗនេះ ភរិយាស្រស់ស្អាត ( អូនមើយ ) បានបង្ហោះពាក្យពេជច៍អោយស្វាមីយ៉ាងនេះថា “ យើងនឹងតស៊ូជាមួយគ្នាណ៎ាបងសម្លាញ់ ៣ឆ្នាំ៤ខែ ប៉ុណ្ណោះឯង អូនចាំបាន ” ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments