Header Ads

ខ្លោចផ្សាណាស់ !! នារីស្រស់ស្អាតម្នាក់សម្រេចចិត្តធ្វើអត្ថឃាតដុតខ្លួនឯង ស្លាប់ទៅជាមួយកូនក្នុងផ្ទៃ ព្រោះតែខ្លួនក្រ ស្រឡាញ់សង្សារអ្នកមាន

ចិន៖ ថ្មីៗនេះ រឿងដ៏នឹកស្មានមិនដល់មួយត្រូវបានម្ដាយរបស់នារីស្រស់ស្អាតម្នាក់ទម្លាយនៅលើបណ្ដាញសង្គម ដោយបង្ហាញឱ្យឃើញពីជីវិតមើលងាយពីសំណាក់គ្រួសារអ្នកមានមួយ មកលើគ្រួសារបស់គាត់ រហូតដល់កូនគាត់គិតខ្លីធ្វើអត្តឃាតដុតខ្លួនទាំងកំពុងមានផ្ទៃពោះ ។

សម្រាប់រឿងរាវដែលកំពុងទទួលបានការចាប់អារម្មណ៍ខាងលើនេះ ត្រូវបានសរសេរដោយជនរងគ្រោះមុននឹងនាងសម្លាប់ខ្លួន ហើយបានសរសេរផ្ញើទៅកាន់មិត្តស្រីរបស់នាង ២នាក់ ដោយនៅក្នុងសារបានរៀបរាប់ឱ្យដឹងថា នាងឈ្មោះ Li Yingying in Xihu អាយុ ២២ឆ្នាំ ជាតារាម៉ូដែល មកគ្រួសារមួយមានម្ដាយជាស្ត្រីមេម៉ាយ ក្នុងទីក្រុង Hangzhou ប្រទេសចិន ។

នាងបានស្រឡាញ់ និងរួមរស់ជាមួយមិត្តប្រុសរបស់នាង ឈ្មោះលោក Pan Yue រយៈ ៦ខែ បន្ទាប់ពីមិត្តប្រុសរូបនោះ ទៅសុំនាងពីម្ដាយរបស់នាង ដោយធានាស្រឡាញ់ មើលថែនាងឱ្យបានល្អ ។ នាង Li ក៏បានទៅរស់នៅជាមួយមិត្តប្រុសរបស់នាង ដែលគេជាកូនប្រុសក្នុងត្រកូលគ្រួសារអ្នកមាន ។ មិនយូរប៉ុន្មាន នាងក៏មានផ្ទៃពោះ ប៉ុន្តែនាងត្រូវបានមិត្តប្រុសលួងលោមឱ្យរំលូតកូនចេញ ទោះបីជានាងប្រាប់ថា ចង់បានគ្រួសារផ្ទាល់ខ្លួន ក៏មិត្តប្រុសមិនអនុញ្ញាត្តិដែរ ដោយយកលេសថាខ្លួននៅក្មេង ពុំមានលទ្ធភាពយកកូនឡើយ រង់ចាំកូនទី ២ ចាំរៀបការតែម្ដង ។

ឮដូចនេះ Li ក៏យល់ព្រមរំលូតកូន ប៉ុន្តែរឿងដ៏ឈឺចាប់មួយបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីនាងរំលូតកូន ខណៈដែលនាងដឹងថា លោក Pan កំពុងលួចមានស្រីញីជាច្រើននាក់ ក្នុងកំលុងគេទៅបំពេញការងារនៅឆ្ងាយ ។ Li ឈឺចិត្តយ៉ាងខ្លាំង និងគិតថា នឹងបែកផ្លូវពី Pan ប៉ុន្តែរឿងដែលនឹកស្មានមិនដល់មួយទៀតក៏បានកើតឡើងទន្ទឹមគ្នានោះដែរ គឺនាងមានផ្ទៃពោះម្ដងទៀត ត្រឹមរយៈពេលដ៏ខ្លីបន្ទាប់ពីរំលូតកូនលើកទី ១ ។

នារីខាងលើបានយករឿងមានកូននេះទៅប្រាប់ទៅមិត្តប្រុសរបស់ខ្លួន ដោយមិត្តប្រុសរបស់នាងធ្លាប់សន្យាថា នឹងរៀបការពេលដែលមានកូនទី២ ប៉ុន្តែផ្ទុយទៅវិញលោក Pan បានបដិសេធមិនរៀបការ និងមិនទទួលខុសត្រូវជាដាច់ខាត រហូតធ្វើឱ្យ Li ឈឺចិត្ត គិតខ្លីដុតសម្លាប់ខ្លួនឯងក្នុងបន្ទប់តែម្ដង ហើយមុនស្លាប់នាងក៏បានសរសេររឿងទាំងអស់ប្រាប់មិត្តស្រីរបស់នាង ២នាក់ ។

ប្រភពពីម្ដាយរបស់ Li បានឱ្យដឹងថា ដំណឹងនេះបានដឹងដល់ខ្លួន ហើយក៏បានទៅដល់ផ្ទះរបស់ គ្រួសារលោក Pan ប៉ុន្តែម្ដាយ និងកូនទាំង ២នាក់នេះ មិនទទួលខុសត្រូវចំពោះរឿងដែលកើតមានឡើងឡើយ ទើបធ្វើឱ្យស្ត្រីមេម៉ាយ ខឹងបង្ហោះសារទាំងអស់លើបណ្ដាញសង្គមទាមទាររកយុទ្ធធម៌ឱ្យកូនស្រីរបស់អ្នកស្រី ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments