Header Ads

រួមរំលែកទុក្ខផង !!! ពេលខ្ញុំដើរកាត់ឡានចេះតែឆ្ងល់ឃើញឡាននេះចតចោលយូរម្ល៉េះ ម្តេចមិនឃើញបើកទៅណាចឹង ដល់ពេលខ្ញុំទៅមើល ស្រាប់តែជួបរឿងនឹកស្មានមិនដល់

កាលពីវេលាម៉ោង 00.30នាទី ស្ថានីយ៍វិទ្យុទាក់ទង ១៩១ បានទទួលបណ្ដឹងថាប្រទះឃើញឡានស្លាកលេខដូចទៅនឹងការប្រកាសស្វែងរកមនុស្សបាត់ខ្លួនតាមទំព័រហ្វេសប៊ុកឈ្មោះ ฮักอำนาจเจริญ ទើបរាយការណ៍អោយប៉ូលីសផ្នែកស៊ើបអង្កេត ប៉ុស្តិប៉ូលីស លឺអំណាច ខេត្ត អំណាចចំរើន ព្រមទាំងមន្ត្រីនិតិភ័ស្តុតាង ពេទ្យពិនិត្យសាកសព មន្ទីរពេទ្យ លឺអំណាច ចុះទៅកន្លែងកើតហេតុ ដែលស្ថិតនៅជាប់ប្រឡាយទឹកណាំឈុនប្រាក់ថាន នៅផ្លូវ ភ្លៀវ និងជាផ្លូវទៅស្រែរបស់អ្នកស្រុកណាំថួម ក្រុម ៥ ឃុំ ពឿយ ស្រុក លឺអំណាច ។

ពេលប៉ូលីសទៅដល់កន្លែងកើតហេតុប្រទះឃើញឡានតូចម៉ាកHonda City ពណ៌ស ស្លាកលេខ កថ 6485 អំណាចចំរើន ចតនៅក្បែរផ្លូវដើរ ទ្វារជាប់សោរទាំងអស់ អោនមើលតាមកញ្ចក់ឡានឃើញនារីម្នាក់នៅក្នុងឡាន ប៉ាន់ស្មានថាគួរតែបាត់បង់ជីវិតហើយ ។

ទើបមន្ត្រីនិតិភ័ស្តុតាងក្រយ៉ៅដៃនៅផ្នែកផ្សេងៗរបស់ឡានទុកជាភ័ស្តុតាងមុននឹងទាក់ទងសាច់ញាតិដែលប្រកាសស្វែងរកមនុស្សបាត់ខ្លួនក្នុងហ្វេសប៊ុកថា ឡានខាងលើជាឡានរបស់អ្នកនាង ដួងច័ន្ទ ថាក់វីផាន់ អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ១០ ក្រុម ៤ ឃុំ ខាំប្រាក់ ស្រុក ហួរតាក់ផាន ខេត្ត អំណាចចំរើន ដែលប្រកាសតាមរកឬអត់ ។

ដោយក្រោយមកខាងសាច់ញាតិអះអាងថា ជាឡានរបស់អ្នកនាង ដួងច័ន្ទ តែបុគ្គលដែលនៅក្នុងឡានមិនច្បាស់ថាជាអ្នកនាង ដួងច័ន្ទ មែនឬអត់ ព្រោះខាងក្នុងឡាននោះងងឹតណាស់ ។

ក្រោយមកទើបប៉ូលីសអោយជាងដោះសោរឡាននោះ ហើយប្រមូលភ័ស្តុតាងស្នាមក្រយ៉ៅដៃក្នុងឡាន មុននឹងដឹងច្បាស់ថា សពនារីនៅក្នុងឡានជាអ្នកនាង ដួងច័ន្ទ ដែលសាច់ញាតិបានប្រកាសស្វែងរកក្រោយពីបាត់ខ្លួនទៅកាលពីរសៀលថ្ងៃទី ៤ មេសា ហើយមិនអាចទាក់ទងបាន ។ ក្រោយមកទើបប៉ូលីសនាំសាកសពចេញពីឡានអោយពេទ្យពិនិត្យសាកសពធ្វើកោសល្យវិច័យមូលហេតុស្លាប់ ។

ក្រោយពីបានត្រួតពិនិត្យឃើញថា ស្លាប់ដោយសារត្រូវគេប្រើថង់ប្លាស្ទីករុំក្បាលរហូតដល់ថប់ខ្យល់ស្លាប់ ហើយបរិវរណក្រោមភ្នែកស្ដាំមានស្នាមជាំដូចត្រូវគេវាយ ។ ខាងក្នុងកៅអីខាងក្រោយគ្មានខូចខាតអ្វីទេ ប៉ាន់ស្មានថា អ្នកស្លាប់គួរតែស្លាប់នៅកន្លែងផ្សេងហើយត្រូវបានគេយកសាកសពមកចោលនៅបរិវេណខាងលើ ។

លោក អណាន់ សូផាលន់ អាយុ ៥១ឆ្នាំ ឪពុករបស់អ្នកស្លាប់ បង្ហើបថា ពេលព្រឹក ខ្លួនបើកឡានមួយគ្រឿងខាងលើទៅទទួលកូនស្រីនៅព្រលានយន្តហោះខេត្ត ឧប៊ុនរ៉ាតថានី មុនកូនស្រីឈៀងចូលទៅដកលុយមួយចំនួន ខ្លួនមិនដឹងចំនួនច្បាស់ទេ ហើយក៏ត្រឡប់ទៅផ្ទះ ។

ក្រោយមកកូនស្រីប្រាប់ថា ចេញទៅធ្វើធុរៈនៅខាងក្រៅ បន្ទាប់ពីនោះក៏បាត់សូន្យទៅ ទាក់ទងមិនបាន ទើបត្រូវប្រកាសស្វែងរកកូនស្រីដែលបាត់ខ្លួនតាមទំព័រហ្វេសប៊ុក ฮักอำนาจเจริญ ។រហូតដល់មានមនុស្សប្រទះឃើញឡាននិងប្ដឹងប៉ូលីសហើយប៉ូលីសក៏បានទាក់ទងមកខ្លួននិងក្រុមគ្រួសារអោយមកមើលថា ជាឡានរបស់កូនស្រីដែលបាត់ខ្លួនទៅឬអត់ ។

ខាងលោក វិណៃ សាយស៊ិន អាយុ ៥០ឆ្នាំ មេភូមិណាំថួម បានបង្ហើបថា បានទទួលបណ្ដឹងពីអ្នកភូមិគឺ នាយ ស៊ីច័ន្ទ ព្រឺថង អាយុ ៥៥ឆ្នាំ ដែលជាអ្នកប្រទះឃើញឡានខាងលើមុនគេ ដោយឃើញថាចតចោលតាំងពីម៉ោង 15.00នាទី ។ រហូតដល់ម៉ោង 17.00នាទី ។ ពេលនាយ ស៊ីច័ន្ទ ធ្វើដំណើរត្រឡប់ទៅផ្ទះវិញក៏បានឃើញប្រកាសស្វែងរកអ្នកបាត់ខ្លួន ហើយឡានដែលប្រកាសថាបាត់ដែរនោះដូចនឹងឡានដែលខ្លួនបានឃើញ ទើបប្ដឹងប៉ូលីសអោយមកត្រួតពិនិត្យ ។

ជាបឋមប៉ូលីសបានដាក់ការសន្និដ្ឋានថា ជាឃាតកម្ម ២ចំនុច គឺ សម្លាប់ប្លន់ទ្រព្យសម្បតិ្ត ឬសម្លាប់លាងបំណុល ដោយសារតែអ្នកស្លាប់បានចងការប្រាក់អោយអ្នកស្រុក ហើយមានកូនបំណុលជាច្រើននាក់ ឬអាចជាការសម្លាប់ប្លន់ទ្រព្យសម្បត្តិ ។

ដោយសារតែការផ្ដល់ចម្លើយរបស់ឪពុកអ្នកស្លាប់ដំបូងបាននិយាយថា កូនស្រីទើបតែដកលុយមួយចំនួន ប៉ូលីសក៏ពង្រាយកម្លាំងប្រមូលភ័ស្តុតាងនៅកន្លែងកើតហេតុ ព្រមទាំងប្រមូលស្នាមក្រយ៉ៅដៃដើម្បីយកទៅត្រួតពិនិត្យ និងស្វែងរកតម្រុយពីកាមេរ៉ាសុវត្ថិភាពនៅចំនុចផ្សេងៗ ដែលគិតថា អ្នកស្លាប់អាចនឹងបើកឡានឆ្លងកាត់ហ្នឹង ដើម្បីតាមដានចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments