Header Ads

រថភ្លើងអច្ឆរិយៈ !! ដំបូងបង្អស់របស់ពិភពលោក បើកអោយដំណើរការនៅឆ្នាំក្រោយ

ប្រទេសចិនបានសាកល្បងប្រព័ន្ធដឹកអ្នកដំណើរនៅថ្ងៃអនាគតប្រភេទ ‘ រថភ្លើងគ្មានផ្លូវ ’។ រថភ្លើងនេះបានទទួលការដាក់រហស្សនាមថាជារថភ្លើងអច្ឆរិយៈដំបូងរបស់ពិភពលោក ដែលជាប្រព័ន្ធរថភ្លើងធ្វើចលនាដោយស្វ័យប្រវត្តិដែលមានល្បឿនលឿនខ្ពស់បំផុត ៧០គីឡូមែត្រ មានទូអ្នកដំណើរ ៣ទូ និងផ្ទុកអ្នកដំណើរបានដល់ទៅ ៣០០នាក់។

រថភ្លើងដូចដែលពោលនេះបង្ហាញខ្លួនជាលើកដំបូងកាលពីខែមិថុនាកន្លងមក ដែលអភិវឌ្ឃន៍ឡើងដោយក្រុមហ៊ុន CRRC របស់ចិន ដែលជាមួយក្នុងចំណោមអ្នកផលិតរថភ្លើងធំបំផុតក្នុងលោក សម្រាប់គោលបំណងរបស់ប្រព័ន្ធនេះគឺដើម្បីបន្ថែមល្បឿននៃការដឹកជញ្ជូនសាធារណៈក្នុងជូជោ មុននឹងលក់ទៅកាន់ក្រុងផ្សេងៗក្នុងប្រទេសចិន។

មានការបញ្ជាក់ទៀតថា ចំណុចពិសេសរបស់រថភ្លើងគ្មានផ្លូវនេះគឺអំឡុងពេលបញ្ចូលថាមពលគឺត្រឹមតែ ១០នាទីប៉ុណ្ណោះ ប្រើកង់លោហៈ អាចរត់បានច្រើនជាង ២៥គីឡូមែត្រ មានអាយុកាលនៃការប្រើប្រាស់ដល់ទៅ ២៥ឆ្នាំ។

តាមរយៈរបាយការណ៍របស់ ភីផើនដេលី បញ្ជាក់ថា រថភ្លើងគ្មានផ្លូវខាងលើចំណាយថោកជាងរថភ្លើងក្រោមដី ដោយរថភ្លើងក្រោមដីថ្លៃចំណាយក្នុងការសាងសង់ប្រហែល ៤០០-៧០០ លានយាន់ក្នុងមួយគីឡូមែត្រ ចំណែករថភ្លើងនេះមានថ្លៃចំណាយប្រហែល ១៥០-២០០ លានយាន់ក្នុងមួយគីឡូមែត្រប៉ុណ្ណោះ។ ក្រោយពីធ្វើការសាកស្បងក្នុងជូជោហើយ សន្និដ្ឋានថានឹងអាចផ្ដល់សេវាដល់សាធារណៈជនបានក្នុងឆ្នាំក្រោយនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments