Header Ads

អុញនោះ !! កូនស្រីរបស់នាង Kylie Jenner ត្រូវគេឯងថាមុខមិនដូចឪពុកបែរជាកាត់ដូចអង្គរក្សជំនិតរបស់នាងទៅវិញ

អាមេរិក៖ ក្រោយពីកូនស្រីពៅត្រកូល Kardashian នាង Kylie Jenner បានសម្រាលកូនស្រីបានប្រមាណជាប៉ុន្មានខែនោះ។ ថ្មីៗនេះស្រាប់តែមានការចែកចាយពេញបណ្តាញសង្គមនូវរូបភាពដែលត្រូវអ្នកគាំទ្រទាំងឡាយបានយកមកប្រៀបធៀបដោយមានការភ្ញាក់ផ្អើលថា កូនស្រីរបស់នាង Kylie Jenner ឈ្មោះ Stormi មានមុខមាត់មិនដូចលោក Travis Scott ដែលជាឪពុកសោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះបែរជាមហាជនមួយចំនួនធំបានគិតថា កូនស្រីនាង Kylie Jenner មានមុខមាត់ស្រដៀងនឹងអង្គរក្សជំនិតរបស់នាងដែលមានឈ្មោះ Tim Chung។ ដោយមានការយករូបថតកូនស្រីនាង Kylie Jenner មកប្រៀបធៀបជាមួយនឹងអង្គរក្សរបស់នាង ហើយបែរជាមានមុខមាត់ស្រដៀងគ្នា ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមចែកចាយនិងពិភាក្សាជជែកវែកញែកពេញហ្វេសប៊ុក និង Twitter។ ថ្វីត្បិតតែទារិកានោះមានមុខមាត់មើលទៅដូច Tim Chung យ៉ាងណាក្តី ក៏ប៉ុន្តែនៅក្នុងសំបុត្រកំណើតក្មេងក៏បានបង្ហាញឈ្មោះលោក Travis (ឈ្មោះពិត Jacques Webster) ដែលបញ្ជាក់ថាលោក Travis គឺជាឪពុក៕

Kylie Jenner និង អង្គរក្ស
Tim Chung អង្គរក្សជំនិតរបស់ Kylie
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments