Header Ads

រន្ធត់គ្រប់គ្នា !! Rollercoaster នៅប្រទេសជប៉ុន ស្រាប់តែខូចកណ្តាលផ្លូវ ធ្វើឲ្យអ្នកកំពុងជិះជាប់ឆ្កឹងដាំក្បាលចុះក្រោមជាង២ម៉ោង (មានវីដេអូ)

ជប៉ុន៖ ឧបករណ៍សម្រាប់គេជិះលេងប្រភេទ Rollercoaster នៅក្នុងឧទ្យានកំសាន្ត Universal Studios ក្នុងប្រទេសជប៉ុន បានខូច ខណៈមានមនុស្សចំនួន៦៤នាក់ កំពុងជិះលេងនៅលើនោះ។ Rollercoaster បានជាប់គាំងមិនអាចដំណើរការបាន ខណៈដែលវាស្ថិតនៅកម្ពស់ប្រមាណជា៣០ម៉ែត្រពីដី ហើយវាបានធ្វើអោយអ្នកកំពុងជិះទាំងអស់មានការភ័យខ្លាចជាខ្លាំង ព្រោះវាជាប់គាំងក្នុងពេលដែលវាកំពុងធ្វើដំណើរយ៉ាងលឿន និងកំពុងស្ថិតនៅក្នុងពេលដែលវារៀបនឹងក្រឡាប់ចុះទៀត។ ការជាប់គាំងនេះបានកើតឡើងរហូតដល់ ២ ម៉ោង តែយ៉ាងណាក្តីគ្នាន​អ្នកជិះណាម្នាក់រងរបួសនោះទេ ព្រោះតែក្រុមការងារអាចទទួយយកពួកគេចេញពីឧបរកណ៍ បានដោយសុវត្ថិភាព គ្រាន់តែថាពួកគេមានភ័យតក់ស្លុតជាខ្លាំងប៉ុណ្ណោះ៕

**** អានព័ត៌មានល្អៗ៖ ហួសចិត្ត ចង់តែសើច!!! ប្រច័ណ្ឌប្រពន្ធពេក ហើយអត់ការងារធ្វើទៀត ឡើងលើបង្គោលអង់តែន សម្លាប់ខ្លួន… តែប្រពន្ធបានប្រាប់ថា គាត់ធ្វើបែបនេះ៣ដងហើយ អត់ឃើញលោតសោះ… ****

ខេត្តសុរិន្ទ ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្តសុរិន្ទបានរាយការណ៍មកថា មានករណីបុរសម្នាក់ ចង់ធ្វើអត្តឃាត លោតសម្លាប់ខ្លួន ពីលើបង្គោលអង់តែនទូរស័ព្ទ មានកំពស់១២០ម៉ែត្រ ទើបប្រជាពលរដ្ឋ បានជូនដំណឹងដល់ក្រុមសង្គ្រោះបន្ទាន់ ព្រមទាំងគ្រូពេទ្យស្ម័គ្រចិត្ត ឲ្យមកជួយសង្គ្រោះបុរសនោះ នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីរួមខេត្តសុរិន្ទផ្ទាល់តែម្តង ដោយបុរសនោះ ព្យាយាមឡើងទៅលើកំពូល អង់តែនទូរស័ព្ទ ទោះជាក្រុមប៉ូលិសព្យាយាមជួយ និយាយលួងលោមយ៉ាងណាក៏ដោយ រហូតប៉ូលិស បានយកទឹក នំចំណី ឡើងទៅឲ្យបុរសនោះ ដើម្បីផឹកនិងហូបកុំឲ្យឃ្លាន ក៏ដូចជាកាត់បន្ថយភាពតានតឹងផងដែរ ។

ក្រោយមក ប៉ូលិសបានព្យាយាមសួរនាំ ពីព័ត៌មានលំអិត ហើយបុរសនោះបានប្រាប់ថា គាត់ឈ្មោះ វីរផុង អាយុ២១ឆ្នាំ ស្រុកកំណើតខេត្តស៊ីសាកេត មានប្រពន្ធឈ្មោះ ផន សុវណ្ណ ពួកគេទាំង២នាក់បានរួមរស់ជាមួយគ្នា ២ឆ្នាំមកហើយ។

ក្រោយពីបានព័ត៌មានពីបុរសខាងលើហើយ ប៉ូលិសបានទូរស័ព្ទទាក់ទងទៅ ម្តាយក្មេករបស់បុរសនោះ ឲ្យជួយហៅប្រពន្ធរបស់គេ មកចរចាគ្នានៅកន្លែងកើតហេតុ ។ ទោះយ៉ាងណា ប៉ូលិសបានប្រើរយៈពេល រហូតដល់ទៅ៥ម៉ោង ទើបបុរសនោះ ព្រមចុះមក ហើយឡើងកន្ត្រកយន្ត ចុះមកក្រោមដោយសុវត្ថិភាព និងត្រូវបានក្រុមជួួយសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ចំណែកខាងប្រពន្ធវិញ បានប្រាប់ប៉ូលិសថា ពួកគាត់ទាំង២នាក់ បានរស់នៅជាមួយគ្នា២ឆ្នាំមកហើយ ដោយសារតែប្តីរបស់គាត់ អត់ការងារធ្វើ ហើយស្របពេលដែលរូបគាត់ ទៅធ្វើការនៅហាងលក់គ្រឿងស្រវឹងផងនោះ ទើបធ្វើឲ្យប្តីគាត់ មានការប្រចណ្ឌរូបគាត់ជាប្រពន្ធស្ទើររាល់ថ្ងៃ។

ប្រពន្ធបុរសនោះ បានបញ្ជាក់ទៀតថា ប្តីរបស់គាត់ ធ្លាប់ធ្វើអត្តឃាតសម្លាប់ខ្លួន៣ដងហើយ តែអត់ឃើញលោតសោះ បានតែគំរាមដើម្បីឲ្យគាត់យកចិត្ត។ ហើយគាត់បានសម្រេចចិត្តសុំលែងលះគ្នា ជាមួយប្តីរបស់គាត់ម្នាក់នេះផងដែរ ដោយមិនពាក់ព័ន្ធអ្វីនិងគ្នាទៀតឡើយ ទោះចង់ស្លាប់យ៉ាងម៉េច ក៏ស្លាប់ទៅ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments